ព័ត៌មានទូទៅ

កម្ពុជា-រវ៉ាន់ដា ពង្រឹងទំនាក់ទំនងទ្វេភាគី ផ្តោតលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍

កម្ពុជា-រវ៉ាន់ដា ពង្រឹងទំនាក់ទំនងទ្វេភាគី ផ្តោតលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍

សេអ៊ូល៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nkubito Manzi Bakuramutsa ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជំនួបនេះបានធ្វើឡើងនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម Nkubito Manzi Bakuramutsa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួន ផុនរតនៈ ដែលបានសម្របសម្រួលយ៉ាងជោគជ័យសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនាកន្លងទៅនេះ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានកោតសរសើរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកន្លងមក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ឯកឧត្តមឯកអគ្គរដ្ឋទូតរវ៉ាន់ដា បានលើកឡើងពីគម្រោងពង្រីកភាពជាដៃគូជាមួយកម្ពុជាលើវិស័យសំខាន់ៗចំនួនពីរគឺ៖ វិស័យហិរញ្ញវត្ថុ និងវិស័យទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជាតិទាំងពីរ។

លើសពីនេះ ឯកឧត្តមឯកអគ្គរាជទូតទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាជុំវិញការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

ជំនួបនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងរវ៉ាន់ដា ក្នុងការបន្តពង្រឹងទំនាក់ទំនងការទូត និងការសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធ៕

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured